លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

ត្រៀមជួបប៉ាគីស្ថាន ជម្រើសជាតិកម្ពុជាចាប់ផ្ដើមហ្វឹកហាត់ជាមួយកីឡាករ 27នាក់

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គជម្រុះជុំទី1 ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នាសប្ដាហ៍ក្រោយ ។ ការប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូងនេះ ធ្វើឡើងនៅទីលានកម្ដៅសាច់ដុំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីសហព័ន្ធ

កីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះបឋម ដែលមានកីឡាករ 27នាក់ កាលពីថ្ងៃទី02 ខែតុលា ឆ្នាំ2023 ។

សម្រាប់កីឡាករដែលត្រូវបានលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កោះហៅប្រមូលផ្ដុំហ្វឹកហាត់លើកនេះ រួមមានសមាជិកក្រុមព្រះខ័នរាជស្វាយរៀង 3នាក់ មានកីឡាករ សឿយ វិសាល, ថេឡរ ឌឿន នីកូឡាស និងអ្នកចាំទី វីរៈ ដារ៉ា និងភ្នំពេញក្រោន 4នាក់ មានកីឡាករ អ៊ន ចាន់ប៉ូលីន, យ៉ើ ម៉ូស្លីម, ជួន ចាន់ចាវ និង លឹម ពិសុទ្ធ ។

សមាជិកក្លិបបឹងកេត 5នាក់ មានកីឡាករ ចាន់ វឌ្ឍនាកា, កាន់ ពិសាល, វ៉ាន់ តៃឡាម៉ី, ចន្ថា ចន្ទាកា និង តាំង ប៊ុនឆៃ ។ ណាហ្គាវើលដ៍ ៣នាក់ មានកីឡាករ គួច សុកុម្ភៈ, សុះ ស៊ូហាណា និង ឈង់ ប៊ុនណាត ។ វិសាខា 9នាក់ មានកីឡាករ រ៉ឺង ប៊ុនហៀង, កែវ សុខសិលា, ស៊ិន សុផាណាត់, អ៊ុក សុវណ្ណ, ហ៊ុល គឹមហ៊ុយ, ទេស សម្បត្តិ, សារ ទី, ស រតនា និង ស៊ិន សុវណ្ណមករា និងសមាជិកក្រុមព្រៃវែងម្នាក់ គឺកីឡាករ គង់ លីហ៊ួរ ។ រីឯម្នាក់ទៀត គឺកីឡាករ សៀង ចន្ធា ដែលកំពុងប្រកបអាជីពនៅលីគទី2 កាតា ។

គួរដឹងថា ក្រុមគោព្រៃកម្ពុជា មានពេលប្រមូលផ្ដុំហ្វឹកហាត់ 10ថ្ងៃ មុនបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងជើងទី1 នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 ជុំទី1 នាល្ងាចថ្ងៃទី12 ខែតុលា ឆ្នាំ2023 នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) មុនការប្រកួតកាត់សេចក្ដីជើងទី2 នៅទឹកដីប្រទេសប៉ាគីស្ថានវិញ នាថ្ងៃទី17 ខែតុលា ឆ្នាំ2023 ខាងមុខ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

Man Utd ទិញខ្សែការពារ Patrick Dorgu ពី Lecce តម្លៃ 30 លានផោន

ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងហើយជាមួយក្លិបអ៊ីតាលី Lecce ក្នុងការផ្ទេរខ្សែការពារដាណឺម៉ាក Patrick Dorgu មកកាន់ Old Trafford ក្នុងតម្លៃ 30 លានផោន។ កីឡាករវ័យ …