លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

Real ទម្លាក់ AT ពី UCL ដោយបាល់ 11 ម៉ែត្រកាត់សេចក្តី

ក្រុមការពារតំណែងជើងឯក Real Madrid នៅតែបន្តដំណើរទៅវគ្គ 8 ក្រុម UEFA Champions League បាន ក្រោយយកឈ្នះនៅទឹកដី Atletico Madrid ដោយបាល់ 11 ម៉ែត្រកាត់សេចក្តីដ៏ចម្រូងចម្រាស។ បន្ទាប់ពីលទ្ធផល 2-1 ដែល Real Madrid យកឈ្នះជើងទីមួយនៅ Santiago Bernabeu វិលមកដល់ទឹកដី

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

Atletico Madrid វិញ ក្រុមម្ចាស់ផ្ទះរកបានគ្រាប់នាំមុខតាំងពីវិនាទីទី 27 ដោយខ្សែបម្រើអង់គ្លេស Connor Gallagher ដែលជាគ្រាប់តាមស្មើសរុបទាំងពីរជើង 2-2។ ក្រុមទាំងពីរមានឱកាសស៊ុតបញ្ចូលទីគ្នារៀងខ្លួន តែសុទ្ធតែមិនមានសំណាង ជាពិសេស Real Madrid មានឱកាសតាមស្មើជើងទីពីរនេះតែ Vinicius Junior ស៊ុតបាល់ពិន័យ 11 ម៉ែត្រមិនចូល។ ក្រុមទាំងពីរនៅតែមិនអាចរកគ្រាប់បាល់ក្រោយចប់ 90 នាទី និងបន្ថែម 15 នាទីពីរដង ហើយក៏បន្តដំណើរទៅវគ្គ 11 ម៉ែត្រកាត់សេចក្តី។ បន្ទាប់ពីកីឡាករ Real Madrid ស៊ុតបានសម្រេចពីរគ្រាប់ដំបូង Atletico Madrid ស៊ុតបានសម្រេចដោយ Aelxander Sorloth គ្រាប់ទីពីររបស់ Julian Alvarez ត្រូវបានចាត់ទុកជាមោឃៈ បន្ទាប់ពី VAR ឆែកឃើញថាជើងប៉ះបាល់ពីរប៉ះ ដែលកំហុសនេះបានក្លាយដើមចមបរាជ័យសម្រាប់ក្រុមរបស់លោក Diego Simeone។ ក្រោយចប់ការប្រកួតលោក Diego Simeone បានបង្ហាញអារម្មណ៍ខកចិត្តចំពោះការកាត់សេចក្តីនេះ តែសង្ឃឹមថាអាជ្ញាកណ្តាល និង VAR មិនមានកំហុសនៅត្រង់នេះ។ ចំណែកឯលោក Carlo Ancelotti ដែលជាក្រុមឈ្នះ បានសាទរចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។ រីឯអ្នកចាំទី Real Madrid, Thibaut Courtois បានសំដែងអារម្មណ៍សោកស្តាយសម្រាប់ Atletico Madrid ហើយខ្លួនឯងផ្ទាល់មិនដឹងសោះថាបាល់ស៊ុតរបស់ Alvarez ពីរប៉ះ វាជារឿងចម្លែក និងមិនដែលឃើញដែលមានការប្រើប្រាស់វគ្គ VAR នៅវគ្គ 11 ម៉ែត្រកាត់សេចក្តី និងចូលរួមសោកស្តាយសម្រាប់អ្នកគាំទ្រ Atletico Madrid។ ដោយឡែកសម្រាប់លទ្ធផលផ្សេងទៀត Arsenal ស្មើ PSV 2-2 ក្នុងទឹកដីរបស់ខ្លួនតែឈ្នះសរុបទាំងពីរជើង 9-2 ខណៈដែល Aston Villa បន្តយកឈ្នះ Club Brugge 3-0 ឈ្នះសរុបទាំងពីរជើង 6-1 និង Dortmund ឈ្នះនៅទឹកដី Lille 2-1 សរុបទាំងពីរជើង 3-2។ សម្រាប់វគ្គ 8 ក្រុមចុងក្រោយត្រូវលេងជើងទីមួយថ្ងៃទីមួយថ្ងៃទី 9 ខែមេសា និងជើងទីពីរថ្ងៃទី 15 ខែមេសារួមមានជំនួប៖ – Paris Saint Germain Vs Aston Villa – Arsenal Vs Real Madrid – Barcelona Vs Borussia Dortmund – Bayern Munich Vs Inter Milan

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ដំណឹងសោកសៅ! ចប់ Club World Cup នៅអាមេរិក Modric នឹងចាកចេញពី Real

ប្រធានក្រុម Real Madrid, Luka Modric បានបញ្ជាក់ថា នឹងចាកចេញពីក្លិបយក្សអេស្ប៉ាញក្រោយចប់ព្រឹត្តិការណ៍ក្លិបបាល់ទាត់ពិភពលោក Club World Cup រដូវក្តៅខាងមុខនេះ។ ខ្សែបម្រើវ័យ 39 ឆ្នាំក្រូអាស៊ីរូបនេះ ជាម្ចាស់ជ័យលាភី …