ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត បានទទួលជ័យជម្នះរៀងខ្លួន នៅក្នុងជំនួបជើងទី1 វគ្គ 8ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 (ថ្នាក់ជាតិ) ឆ្នាំ2024/25 គ្រាដែលក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ(ទ័ព) បានវាយបកស្មើក្រុមវិសាខា 2-2 នៅកីឡដ្ឋានស្ដាតចាស់ កាលពីល្ងាចថ្ងៃទី26 ខែកុម្ភៈ
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ឆ្នាំ2025។ សម្រាប់ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ 2-0 នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ ដែលធ្វើសម្រេចដោយកីឡាករ Bounkong Bounphachan ទាំង 2គ្រាប់ នៅនាទី58 និងនាទី62 បន្ទាប់ពីវគ្គទី1 ក្រុមទាំងពីរ បានរក្សាលទ្ធផល 0-0 ។ រីឯក្រុមនាគខៀវបឹងកេតវិញ បានយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ 2-0 ដូចគ្នា ។ ជំនួបដ៏តានតឹងនេះ វគ្គទី1 ក្រុមទាំងពីរ ក៏បានរក្សាលទ្ធផល 0-0 ផងដែរ មុនកីឡាករ ស្លេះ ស៊េន រកបានគ្រាប់នាំមុខ នៅនាទី54 និងកីឡាករ ម៉ាត់ នូរុណ នៅនាទី90+2 ដើម្បីធានាជ័យជម្នះក្រៅដី ។ ដោយឡែកជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋានស្ដាតចាស់ វិសាខា បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ 2គ្រាប់មុន នៅវគ្គទី1 ដោយកីឡាករ Karasausks Artus នៅនាទី16 និង ស៊ិន សុវណ្ណមករា នៅនាទី45+2 ។ ប៉ុន្ដែវគ្គទី2 ក្រុមកងយោធពលខេមរភូមិន្ទ បានព្យាយាមវាយសម្រុកវិញ រហូតរកបាន 2គ្រាប់តាមស្មើ ដោយកីឡាករ ស្រេង សុខគា នៅនាទី59 និងប្រធានក្រុម Tetsuaki Misawa នៅនាទី72 ។ តាមរយៈលទ្ធផលបណ្ដោះអាសន្ន នៅជើងទី1 នេះ គេឃើញក្រុមព្រះខ័នរាជស្វាយរៀង និងបឹងកេត សុទ្ធតែមានប្រៀប ដ្បិតមានគ្រាប់បាល់ចំណេញ 2គ្រាប់ដូចគ្នា សម្រាប់ធ្វើដើមទុនមុ នបើកទ្វារផ្ទះទទួលការប្រកួតកាត់សេចក្ដី នៅជើងទី2 ដែលគ្រោងប្រកួតនាដើមខែមេសា គ្រាដែលក្រុមកងយោធពលខេមរភូមិន្ទ និងវិសាខា សុទ្ធតែមានសង្ឃឹមខ្ពស់រៀងៗខ្លួន ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិឆ្នាំនេះ ៕