Saturday , April 12 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

លោក Satya ថា គិរីវង់ត្រូវផ្ដោតលេីការអភិវឌ្ឍ ជាជាងការដាក់គោលដៅខ្ពស់​

លោក Sagara Satya គ្រូបង្វឹកក្រុមគិរីវង់សុខសែនជ័យ បានសម្ដែងការពេញចិត្ត ក្រោយកូនក្រុមធ្វើបានល្អពីមួយប្រកួតទៅមួយប្រកួត ហើយលោកនឹងផ្ដោតការអភិវឌ្ឍក្រុមបន្ដទៀត ជាជាងការកំណត់គោលដៅដណ្ដើមកៅអីវគ្គនេះ ឬវគ្គនោះជាដើម ។ ការលើកឡើងនេះ បន្ទាប់ពីលោកដឹកនាំក្រុម យកឈ្នះក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

3-2 ក្នុងវគ្គ 16ក្រុមចុងក្រោយ (ជើងទី2) នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 (ថ្នាក់ជាតិ) ឆ្នាំ2024/25 ដែលជួយឲ្យក្រុមឡើងទៅវគ្គបន្ដ ដោយត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង នៅវគ្គ 8 ក្រុមចុងក្រោយ នាពេលខាងមុខ បន្ទាប់ពីសរុបលទ្ធផល 2 ជើង គិរីវង់ បានទទួលជ័យជម្នះ 5-2 ។ គ្រូបង្វឹកសិង្ហបុរីបន្ដថា ជំនួបជើងទី2 ជាមួយឡាយហ្វ កូនក្រុមខ្លួនធ្វើបានល្អ បើធៀបនឹងជើងទី1 ។ រីឯការប្រកួតបន្ដបន្ទាប់ លោកនឹងព្យាយាមជំរុញពួកគេធ្វើឲ្យបានកាន់តែប្រសើរ ពិសេសការប្រកួតជាមួយព្រះខ័នរាជស្វាយរៀង ។ លោកទទួលស្គាល់ថ្នាក់ដឹកនាំក្រុមចង់សម្រេចគោលដៅវគ្គក្លិបបានដាក់ តែលោកចង់ជំរុញការអភិវឌ្ឍក្រុម ក្នុងនាមក្រុមសម្បូរដោយកីឡាករវ័យក្មេងបន្ថែមទៀត ។ គួរដឹងថា ក្រោមការដឹកនាំរបស់លោក Sagara Satya គេឃើញក្រុមគិរីវង់សុខសែនជ័យ កំពុងមានការប្រែប្រួលគួរឲ្យកត់សម្គាល់ ទាំងក្នុងលីគ និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ជាក់ស្ដែងការប្រកួតជាមួយក្រុមមិនធ្លាប់ឈ្នះ ពួកគេធ្វើបានយ៉ាងល្អប្រសើរ រហូតស្គាល់នូវជ័យជម្នះជាបន្ដបន្ទាប់ទៀតផង ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ព្រះខ័នរាជទម្លាក់គិរីវង់ ឈរចាំបឹងកេត ឬ ISI វគ្គ 1/2 ផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 (ថ្នាក់ជាតិ) ឆ្នាំ2024/25 ហើយបន្ដឈ្នះក្រុមគិរីវង់សុខសែនជ័យ លទ្ធផល 3-2 ក្នុងជើងទី2 នៃវគ្គ 8ក្រុមចុងក្រោយ។ ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ