Saturday , April 12 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

អគ្គលេខាថា «តេជោលីគ» ជោគជ័យខ្លាំង ស្របពេលអង្គរក្សការពារជើងឯកបានសម្រេច

ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បានការពារតំណែងជើងឯកបានជោគជ័យ នៃព្រឹត្តិការណ៍ «តេជោលីគ» រដូវកាលទី2 ឆ្នាំ2025 ដោយជោគជ័យ ក្រោយយកឈ្នះក្រុមវិសាខា ដាច់ក្នុងលទ្ធផល 3-0 សិត ជាមួយពិន្ទុ 25-20, 25-20 និង 25-18 ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាល្ងាចថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2025 ។

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

នេះគឺជាលទ្ធផលដ៏ភ្ញាក់ផ្អើល ក្នុងនាមក្រុមឡើងមកពីជុំទី2 ទាំងត្រដាបត្រដួសដូចគ្នា ដោយបញ្ជាការដ្ឋានអង្គរក្ស ឈរលេខ3 និងវិសាខា ឈរលេខ4 បានយកឈ្នះក្រុមលំដាប់កំពូលតារាង ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងក្រសួងមហាផ្ទៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីបានជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រជាថ្មី ។ អ្វីដែលមិននឹកស្មាន គឺបញ្ជាការដ្ឋានអង្គរក្ស បានបង្ហាញការប្រកួតដ៏អស្ចារ្យ ដើម្បីយកឈ្នះវិសាខា និងគ្រងជើងឯក «តេជោលីគ» 2 រដូវកាលជាប់គ្នា ។ ក្រោយចប់ការប្រកួតលោកបណ្ឌិត អាំង សិរីពីសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានសម្ដែងក្ដីរីករាយ និងមោទនភាព ចំពោះភាពអស្ចារ្យនៃព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» ឆ្នាំនេះ ដែលទទួលបានការគាំទ្រខ្លាំង តាំងពីចាប់ផ្ដើម រហូតដល់ចប់ ពិសេសនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលមានអ្នកទស្សនាផ្ទាល់នៅក្នុង និងក្រៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដ៏ច្រើនលើសពីស៊ីហ្គេម ឆ្នាំ2023 ទៅទៀត បើតាមការប៉ាន់ស្មានរបស់លោក ។ លោកបានចាត់ទុកនេះ គឺជាជោគជ័យ និងសមិទ្ធផលថ្មី ដែលបង្ហាញពីការស្រលាញ់គាំទ្រវិស័យបាល់ទះដោយបេះដូចរបស់ប្រជាពលរដ្ឋខ្មែរ និងជាកម្លាំងចិត្តសម្រាប់ថ្នាក់ដឹកនាំសហព័ន្ធ ក្នុងការបន្ដរៀបចំព្រឹត្តិការណ៍នានា ពិសេសរដូវកាលថ្មី នៃការប្រកួត «តេជោលីគ» ដែលសហព័ន្ធគ្រោងនឹងបន្ដធ្វើកំណែទម្រល់លើច្បាប់ប្រកួតបន្ដិចបន្ដួចទៀត ដើម្បីធានាបាននូវការគាំទ្រកាន់តែផុសផុល និងជំរុញវិស័យកីឡាដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត ។ ជាមួយការគ្រងតំណែងជើងឯក 2ឆ្នាំជាប់គ្នានេះដែរ ក្រុមបញ្ជាការដ្ឋានអង្គរក្ស បានទទួលពានដ៏ស្រស់ស្អាត អមប្រាក់រង្វាន់ 60 លានរៀល គ្រាដែលវិសាខា ដែលបន្ដតំណែងជើងឯករង ទទួលបានប្រាក់រង្វាន់ 12 លានរៀល ។ រីឯលេខ3 គឺក្រសួងមហាផ្ទៃ ទទួលបានប្រាក់រង្វាន់ 10លានរៀល និងលេខ4 ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទទួលបានប្រាក់រង្វាន់ 8 លានរៀលផងដែរ ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ព្រះខ័នរាជទម្លាក់គិរីវង់ ឈរចាំបឹងកេត ឬ ISI វគ្គ 1/2 ផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 (ថ្នាក់ជាតិ) ឆ្នាំ2024/25 ហើយបន្ដឈ្នះក្រុមគិរីវង់សុខសែនជ័យ លទ្ធផល 3-2 ក្នុងជើងទី2 នៃវគ្គ 8ក្រុមចុងក្រោយ។ ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ