កីឡាករវាយកូនបាល់កំពូលរបស់អេស្ប៉ាញ Carlos Alcaraz បានបន្តដំណើរឡើងជុំទីពីរហើយនៃការប្រកួតកម្មវិធី Qatar Open ក្រោយជ័យជំនះលើកីឡាករជើងចាស់ក្រូអាស៊ី Marin Cilic នៅថ្ងៃចន្ទម្សិលមិញ។ ក្រោមកត្តាអាកាសធាតុដែលមានខ្យល់ខ្លាំង កីឡាករអេស្ប៉ាញលំដាប់លេខបីពិភពលោក Carlos Alcaraz
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ត្រូវការត្រឹមពីរសិតប៉ុណ្ណោះដើម្បីទម្លាក់គូប្រកួត Marin Cilic ដោយលទ្ធផល 6-4 និង 6-4។ ជុំបន្តជើងឯក Grand Slam បីលើករូបនេះជួបជាមួយអ្នកឈ្នះរវាងកីឡាករចិន Zhang Zinchen រឺកីឡាករអ៊ីតាលី Luca Nardi ដែលត្រូវជួបគ្នាថ្ងៃនេះ។ ងាកមកលទ្ធផលផ្សេងទៀត កីឡាករឆេកដែលកំពុងមានទម្រង់លេងល្អ Jiri Lehecka ក៏បានបន្តដំណើរទៅជុំទីពីរផងដែរក្រោយយកឈ្នះកីឡាករប៊ុលហ្ការីលំដាប់លេខ 7 Grigor Dimitrov 6-4 និង 6-4 ប្រើពេលមួយម៉ោង 16 នាទី។ កីឡាករវ័យ 23 ឆ្នាំរូបនេះ កំពុងកាន់ស្ថិតិឈ្នះ 11 ប្រកួតក្នុងឆ្នាំ 2025 នេះស្មើគ្នានឹងកីឡាករអូស្រ្តាលី Alex de Minaur និង Miomir Kecmanovic ដែលឈ្នះសរុប 11 ប្រកួតដូចគ្នា ពោលគឺឈ្នះច្រើនជាងគេនិយាយតែនៅក្នុងការប្រកួតរបស់ ATP Tour៕