ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
លោក Jurgis Kalns កាលពីថ្ងៃទី03 ខែកុម្ភៈ ឆ្នាំ2025 ដ្បិតការចែកផ្លូវនេះ បានបន្សល់នូវចម្ងល់ និងការវែកញែកជាច្រើន ទោះបីក្រុមមានការប្រែប្រួល និងលទ្ធផលមួយល្អ ក្រោមការដឹកនាំរបស់គ្រូបង្វឹកមកពីអឺរ៉ុបនេះក៏ដោយ ។ កញ្ញាបានបញ្ជាក់ថា ការចែកផ្លូវនេះ គឺជាការសម្រេចចិត្តរបស់គ្រូបង្វឹកផ្ទាល់ មិនមែនដោយសារក្លិបបណ្ដេញឡើយ ដោយសារមានកត្ដាជាច្រើន ដែលលោក Jurgis Kalns មិនអាចសម្របបានក្នុងលីគកំពូលកម្ពុជា ហើកលោកបានព្យាយាមស្នើលាលែងពីតំណែងមុនបញ្ចប់កុងត្រាជាច្រើនលើក រហូតក្លិបសម្រេចតាមការស្នើសុំ ទាំងក្លិបមិនចង់ ព្រោះក្លិបទទួលស្គាល់ក្រោមការដឹកនាំរបស់លោក ពិតជាមានភាពល្អប្រសើរច្រើន ។ យ៉ាងណាមិញចំពោះគោលដៅជ្រើសរើសគ្រូបង្វឹកថ្មី ក្លិបនឹងពិចារណារើសគ្រូបង្វឹកជនជាតិអាស៊ី តាមសំណូមពររបស់អ្នកគាំទ្រវិញម្ដង ក្រោយទទួលបានមេរៀនជាបន្ដបន្ទាប់ពីការពិបាកធ្វើការរបស់គ្រូបង្វឹកមកពីអឺរ៉ុប ។ ប៉ុន្ដែការស្វែងរកបេក្ខភាពគ្រូថ្មីនៅពេលណាក្លិប មិនទាន់ច្បាស់ឡើយ ដោយរងចាំរកឃើញបេក្ខភាពស័ក្ដិសម ខណៈជាបណ្ដោះអាសន្ន គឺក្លិបផ្ដល់ឱកាសឲ្យក្រុមការងារគ្រូបង្វឹក ដើម្បីដឹកនាំសិន ។ គួរដឹងថា មុនការចាកចេញរបស់លោក Jurgis Kalns បានបន្សល់នូវការដឹកនាំចំនួន 18ប្រកួតក្នុងលីគកំពូលកម្ពុជា ឆ្នាំ2024/25 ជាមួយលទ្ធផលឈ្នះ 12 ស្មើ 2 និងចាញ់ 4 រកបាន 38ពិន្ទុ ឈរលេខ3 តាមពីក្រោយក្រុមភ្នំពេញក្រោន រកបាន 44ពិន្ទុ និងព្រះខ័នរាជស្វាយរៀង រកបាន 43ពិន្ទុ ។ បច្ចុប្បន្ន វិសាខា បានតែងតាំងគ្រូជំនួយ លោក Tunji Ayoyinka Akeeb ជាគ្រូបង្វឹកបណ្ដោះអាសន្ន ដើម្បីដឹកនាំក្រុមប្រកួតប្រជែងក្នុងលីគ និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ជាដើម ៕