សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអនុវត្ដវិធានការទី1 ក្នុងការដាក់ពិន័យ លើកីឡាករ 15រូប ដែលបានល្មើសបម្រាមការប្រកួតសម្រាកមានរយៈពេលតិចជាង 2សប្ដាហ៍ ។ នេះបើយោងតាមសេចក្ដីសម្រេច ដែលចុះហត្ថលេខាដោយឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធ នៅថ្ងៃទី15 ខែមករា ឆ្នាំ2025 ។
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កាលពីថ្មីៗ សហព័ន្ធបានសម្រេចជូនដំណឹងដល់ដៃគូអភិវឌ្ឍន៍នានារបស់សហព័ន្ធ ស្ដីពីការចាប់គូកីឡាករ-កីឡាការិនីប្រកួតប្រចាំសប្ដាហ៍តាមស្ថានីយទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗ ដោយត្រូវគោរពតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធ ខណៈកីឡាករ-កីឡាកាដរិនីប្រព្រឹត្តកំហុសដដែលៗ ប្រឈមនឹងការដកសិទ្ធបញ្ឈប់ការប្រកួតរៀងរហូត ។ ការសម្រេចនេះ ក្រោយពិនិត្យឃើញថា ការចាប់គូប្រកួតកីឡាករ-កីឡាការិនីតាមស្ថានីយទូរទស្សន៍ និងកម្មវិធីប្រកួតផ្សេងៗមួយចំនួន មិនទាន់បានយកចិត្តទុកដាក់ដល់សុខភាព កាយសម្បទា និងគុណផលរបស់កីឡាករ-កីឡាការិនីនៅឡើយ ។ ដូច្នេះដើម្បីរក្សាបាននូវសុខភាពផ្លូវការ ផ្លូវចិត្ត បញ្ញាស្មារតី និងគុណផលរបស់កីឡាករ-កីឡាការិនីបានល្អយូរអង្វែង សហព័ន្ធ បានស្នើដល់ដៃគូអភីវឌ្ឍទាំងអស់ សហការ និងអនុវត្តតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួត ដោយកំណត់លក្ខខណ្ឌ 9ចំណុច ។ ក្រៅពីនេះ សម្រាប់កីឡាករ-កីឡាការិនីមិនអនុវត្តតាម សហព័ន្ធក៏មានវិធានការចំនួន 5 សម្រាប់ណែនាំ និងដាក់វិន័យផងដែរ រួមមាន៖ 1- ត្រូវធ្វើការណែនាំ ឬព្រមាន ដោយការស្តីបន្ទោសចំពោះមុខ ឬរដ្ឋបាលជាលាយល័ក្ខអក្សរ បើសិនជាកំហុស លើកទី1 ដើម្បីធ្វើការអប់រំណែនាំ ដោយរក្សាឈ្មោះទុកនៅជាកីឡាករ-កីឡាការិនីធម្មតា។ 2- ផ្អាកមិនឱ្យចូលរួមប្រកួតរយៈពេល 6សប្តាហ៍ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី2 ។ 3- ផ្អាកមិនឱ្យចូលរួមប្រកួតរយ:ពេល 3ខែ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី3។ 4- ផ្អាកមិនឱ្យចូលរួមប្រកួតរយ:ពេល 6ខែ នៅគ្រប់សង្វៀនប្រដាល់គុនខ្មែរ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុសលើកទី4។ 5- បញ្ឈប់មិនឱ្យចូលរួមប្រកួតជារៀងរហូត និងលុបឈ្មោះចេញពីបញ្ជីឈ្មោះរបស់សហព័ន្ធ ចំពោះកីឡាករ កីឡាការិនីណាដែលប្រព្រឹត្តកំហុស មិនព្រមកែប្រែចំនួន 5លើកឡើងទៅ ៕