ក្លិបបាល់ទាត់អ៊ីតាលីសេះបង្កង់ Juventus បានសម្រេចបញ្ចប់តំណែងអ្នកចាត់ការលោក Thiago Motta និងប្រកាសតែងតាំងភ្លាមៗអតីតខ្សែការពាររបស់ក្លិបលោក Igor Tudor។ ការសម្រេចដកតំណែងលោក Thiago Motta នៅពេលនេះកើតឡើងបន្ទាប់ពីបរាជ័យធ្ងន់ៗពីរប្រកួតជាប់គ្នាក្នុងលីគរដូវកាលនេះ ធ្លាក់ដល់លេខប្រាំនៅ
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Serie A។ លោក Thiago Motta ត្រូវបានតែងតាំងកាលពីខែមិថុនាឆ្នាំមុនជាមួយនឹងកិច្ចសន្យាបីឆ្នាំ ចាកចេញពី Bologna ដែលលោកដឹកនាំបានលេង Champions League។ Juventus ពីរប្រកួតចុងក្រោយក្នុងលីគបានរងបរាជ័យនៅទឹកដី Fiorentina 3-0 និងចាញ់ Atalanta ក្នុងទឹកដីខ្លួនឯង 4-0 ធ្លាក់ដល់លេខប្រាំក្នុងតារាងពីក្រោម Bologna និងតាមពីក្រោយក្រុមកំពូលតារាង Inter Milan 12 ពិន្ទុ។ Juventus នៅ Champions League បានបញ្ចប់នៅចំណាត់ថ្នាក់លេខ 20 និងធ្លាក់ចេញពីការប្រកួតនៅវគ្គ Play-Off ក្រោយចាញ់ PSV ខណៈមួយសប្តាហ៍ក្រោយមកក៏ចាញ់ Empoli ដោយបាល់ 11 ម៉ែត្រកាត់សេចក្តីធ្លាក់ពី Coppa Italia។ មុនឈានដល់ការបញ្ចប់តំណែងនេះដែរ Juventus លេងមិនចាញ់នៅក្នុងលីគ 21 ប្រកួតជាប់គ្នាតែស្មើច្រើនដល់ទៅ 13 លើកមុនពេលចាញ់ពីប្រកួតចុងក្រោយ។ ចំណែកឯលោក Igor Tudor ដែលទើបត្រូវបានតែងនតាំង បច្ចុប្បន្នមានវ័យ 46 ឆ្នាំ ធ្លាប់ចំណាយពេលស្ទើពេញមួយអាជីពរបស់ខ្លួនជាមួយ Juventus ក្រោយមកដល់ដំបូងនៅឆ្នាំ 1998 ហើយឆ្នាំ 2020 បុរសសញ្ជាតិក្រូអាស៊ីរូបនេះធ្លាប់ជំនួយការអតីតអ្នកចាត់ការ Andrea Pirlo ផងដែរ៕