Tiger Woods ដែលគ្រប់គ្នាស្គាល់ថាជាកីឡាករវាយកូនគោលដែលមានទេពកោសល្យ និងសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺរពេញពិភពលោក បានចាប់ផ្តើមទំព័រថ្មីមួយទៀតជាមួយការប្រកួតវាយកូនគោលក្នុងសាលបញ្ចូលបច្ចេកវិទ្យា ដែលគាត់ជាសហស្ថាបនិកបង្កើតឡើងជាមួយមិត្តរួមអាជីព Rory McIlroy។
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កីឡាករវ័យ 49 រូបនេះមិនមានការប្រកួតដ៏ល្អឡើយក្នុងយប់ប្រកួតដំបូងនោះ ដោយក្រុមរបស់ខ្លួន Jupiter Links Golf Club ចាញ់ក្រុម Los Angeles Golf Club 12-1 នៅចំពោះមុខទស្សនិកជន 1500 នាក់នៅក្នុងសាល រួមជាមួយម្តាយបង្កើត និងកូនប្រុស Charlie Woods។ ការប្រកួតវាយកូនគោលក្នុងសាលបញ្ចូលបច្ចេកវិទ្យា TGL បានអញ្ជើញកីឡាករល្បីៗចូលរួមការប្រកួតរដូវកាលដំបូងរបស់ខ្លួន ខណៈវត្តមានរបស់ Woods នៅពេលនេះគឺសង្ឃឹមថា នឹងទាក់ទាញអ្នកទស្សនាដែលមានវ័យក្មេងៗឱ្យងាកមកចាប់អារម្មណ៍កីឡាវាយកូនគោល។ សូមបញ្ជាក់ថា TGL ត្រូវបានបង្កើតឡើងនៅឆ្នាំ 2022 ក្រោមគំនិតផ្តួចផ្តើមរបស់ Tiger Woods និងក្រុមហ៊ុន TMRW Sports របស់ Rory McIlroy ដែលជាដៃគូសហការរបស់ PGA Tour។ TGL តាមពិតទៅគ្រោងនឹងចាប់ផ្តើមសម្ពោធបើកការប្រកួតដំបូងរបស់ខ្លួននៅខែមករាឆ្នាំ 2024 តែក្រោយមកក៏ត្រូវពន្យារពេលដោយសារបញ្ហាហេដ្ឋរចនាសម្ព័ន្ធ។ Tiger Woods ដែលស្ថិតក្នុងក្រុម Jupiter Links Golf Club នឹងត្រូវជួបជាមួយ Rory McIlroy ដែលស្ថិតក្នុងក្រុម Boston Common Golf នៅថ្ងៃទី 27 ខែមករាខាងមុខ៕