កីឡាករវាយកូនគោលអាមេរិក Tiger Woods បានទទួលការវះកាត់រួចរាល់ របួសសសៃពួរដែលទទួលរងអំឡុងការហ្វឹកហាត់នៅផ្ទះ។ ជើងឯកកម្មវិធីធំ 15 លើករូបនេះ មិនបានបញ្ជាក់ពីពេលវេលានៃការជាសះស្បើយឡើយ តែការប្រកួតកម្មវិធីធំ The Masters នៅខែមេសាខាងមុខ ស្ថិតក្នុងមន្ទិល។ កីឡាករវ័យ 49 ឆ្នាំរូបនេះ ធ្លាប់បញ្ជាក់
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ពីក្តីសង្ឃឹមថាអាចវិលមកទីលានវាយកូនគោល Augusta នៃការប្រកួត The Masters បន្ទាប់ពីខកខានក្នុងការចូលរួមប្រកួតកម្មវិធីរបស់ PGA Tour តាំងពីរខែកក្កដាឆ្នាំមុន។ អតីតកីឡាករលេខមួយពិភពលោករូបនេះបានឱ្យដឹងថា នៅពេលដែលចាប់ផ្តើមហ្វឹកហាត់ដោយខ្លួនឯងនៅផ្ទះ ក៏ចាប់ផ្តើមមានអារម្មណ៍ឈឺចាប់ខ្លាំងនៅជើងខាងឆ្វេងមុនពេលដែលធ្វើការថតពិនិត្យឃើញថាដាច់រហែកសសៃពួរ ។ លោកវេជ្ជបណ្ឌិត Charlton Stucken នៃមន្ទីរពេទ្យសម្រាប់ការវះកាត់ពិសេសនៅ West Palm Beach រដ្ឋ Florida បានធ្វើការជួសជុលសរសៃពួរដែលមើលទៅមិនមែនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរឡើយ វាគ្រាន់តែជាការដាច់រហែកបន្តិចបន្តួចប៉ុណ្ណោះ។ Woods មិនបានចូលរួមក្នុងព្រឹត្តិការណ៍ PGA Tour ចាប់តាំងពីព្រឹត្តិការណ៍ Open កាលពីឆ្នាំមុននៅឯ Royal Troon ក្នុងខែកក្កដា។ ដំបូង Tiger Woods គ្រោងនឹងត្រលប់មកវិញនៅកម្មវិធី Genesis Invitational កាលពីខែកុម្ភៈ ប៉ុន្តែបានដកខ្លួនដោយសារមរណៈភាពម្តាយ៕