Saturday , April 12 2025

លីងភ្ជាប់ទៅកាន់​ 188asia.com

188BET លីងជំនួស 1 188BET លីងជំនួស 2

វិសាខា មហាផ្ទៃ អង្គរក្ស និងស្វាយរៀង ឡើងវគ្គ 1/2 ផ្ដាច់ព្រ័ត្រ ពានបាល់ទះតេជោលីគ

ព្រឹត្តិការណ៍បាល់ទះ «តេជោលីគ» ឆ្នាំ 2024/25 បានរកឃើញបេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាផ្លូវការហើយ រួមមានក្រុមស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង, ក្រសួងមហាផ្ទៃ, បញ្ជាការដ្ឋានអង្គរក្ស និងវិសាខា គ្រាដែលក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រឹមសោកស្ដាយ ក្រោយភ្លាត់ចេញ 2ប្រកួតចុងក្រោយ។

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

សម្រាប់ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឈរកំពូលតារាង ដោយរកបាន 13ពិន្ទុ ក្រោយបញ្ចប់ 2ប្រកួតចុងក្រោយ ក្នុងលទ្ធផលឈ្នះក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 3-1សិត និងចាញ់ក្រុមក្រសួងមហាផ្ទៃ 2-3 សិត ។ រីឯក្រសួងមហាផ្ទៃ បានឈរលេខ2 រកបាន 11ពិន្ទុ ដ្បិត 2ប្រកួតចុងក្រោយ បន្ទាប់ពីឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង 3-2 សិត ពួកគេបានចាញ់វិសាខា 3-0សិត ក្នុងជំនួបបញ្ចប់ជុំទី2 ។ ចំណែកក្រុមការពារតំណែងជើងឯក បញ្ជាការដ្ឋានអង្គរក្ស បានឈរលេខ3 និងរកបាន 9ពិន្ទុ ក្រោយយកឈ្នះក្រុមកងពលធំអន្ដរាគមន៍លេខ3 និងឈ្នះក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 3-0 សិតដូចគ្នា ។ រីឯក្រុមវិសាខា ដែលទើបស្គាល់ជ័យជម្នះ 2ប្រកួតចុងក្រោយ ពោលគឺឈ្នះក្រុមកងពលធំអន្ដរាគមន៍លេខ3 និងឈ្នះក្រុមក្រសួងមហាផ្ទៃ 3-0 សិតដូចគ្នា ។ ការណ៍នេះ វិសាខា ក៏បានរំកិលមកឈរលេខ4 ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ ។ ដោយឡែកក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលរកបាន 6ពិន្ទុ តាំងពីសប្ដាហ៍ទី1 នៃជុំទី2 បានត្រឹមខកចិត្ត ដ្បិតមិនបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីរកបាន 6ពិន្ទុស្មើគ្នាជាមួយក្រុមវិសាខា តែចាញ់ប្រៀបចំនួនសិតឈ្នះ និងចាញ់ នៃការប្រកួតនីមួយៗ ។ ការណ៍នេះ នាំឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រឹមឈរលេខ5 ក្នុងជុំទី2 លើក្រុមកងពលធំអន្ដរាគមន៍លេខ3 ដែលពុំស្គាល់ជ័យជម្នះឡើយ ក្នុងចំណោម 5ប្រកួតនៃវគ្គ 6ក្រុមចុងក្រោយនេះ ។ សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី22 ខែកុម្ភៈខាងមុខ ដោយក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ត្រូវជួបក្រុមវិសាខា និងក្រុមក្រសួងមហាផ្ទៃ ត្រូវជួបក្រុមបញ្ជាការដ្ឋានអង្គរក្ស ហើយក្រុមទទួលបានជ័យជម្នះ នឹងឡើងវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រកួតដណ្ដើមជើងឯក «តេជោលីគ» នាថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2025 ខាងមុខ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) ៕

About 188betkh

រីករាយជាមួយនឹងបទពិសោធន៍ងាយស្រួលនៃការដាក់ប្រាក់ និង ដកប្រាក់ ដែលមានភាពរហ័ស និង សុវត្ថិភាពរបស់យើង។ 188BET គាំទ្រនូវវិធីសាស្រ្តទូទាត់ធំៗនៅលើពិភពលោក។

Check Also

ព្រះខ័នរាជទម្លាក់គិរីវង់ ឈរចាំបឹងកេត ឬ ISI វគ្គ 1/2 ផ្ដាច់ព្រ័ត្រ នៃពានសម្ដេចតេជោ

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី18 (ថ្នាក់ជាតិ) ឆ្នាំ2024/25 ហើយបន្ដឈ្នះក្រុមគិរីវង់សុខសែនជ័យ លទ្ធផល 3-2 ក្នុងជើងទី2 នៃវគ្គ 8ក្រុមចុងក្រោយ។ ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តស្វាយរៀងនេះ