ជើងឯកស្នូកឃ័រពិភពលោក Kyren Wilson បានបន្តដំណើរឡើងវគ្គ 8 នាក់ចុងក្រោយហើយនៃព្រឹត្តិការណ៍ស្នូកឃ័រជើងឯក Masters ក្រោយយកឈ្នះកីឡាករចិន Zhang Anda 6-4 ហ្វ្រេម។ កីឡាករអង់គ្លេស Kyren Wilson ដែលបានឈ្នះពានចំនួនរួចមកហើយក្នុងរដូវកាលនេះ បាននាំមុខការប្រកួតមុន 3-1 ហ្វ្រេម
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
តែការប្រកួតបានសរុប 8 ហ្វ្រេម Zhang Anda តាមស្មើវិញ 4-4។ បន្ទាប់ពីភាពតានតឹង 8 ហ្វ្រេម Kyren Wilson បានយកឈ្នះដាច់នៅហ្វ្រេមទី 9 និងទី 10 ដើម្បីជ័យជំនះវគ្គ 16 នាក់ចុងក្រោយនេះ។ កីឡាករចិន Zhang Anda បានបង្ហាញខ្លួននៅ Masters ទាំងលើកនេះពីរលើកប៉ុណ្ណោះ ហើយតែងតែចាញ់នៅជុំទីមួយ រឺវគ្គ 16 នាក់ចុងក្រោយទាំងពីរលើក។ វគ្គ 8 នាក់ចុងក្រោយ Kyren Wilson នឹងត្រូវជួបគូប្រជែងអតីតជើងឯកពិភពលោកសញ្ជាតិប៊ែលហ្ស៊ិក Luca Brecel ដែលបានយកឈ្នះ Chris Wakelin 6-3 ហ្វ្រេម៕