កីឡាករវាយកូនបាល់លេខមួយពិភពលោក Jannik Sinner បានទទួលយកការពិន័យបីខែពីអាជីពរបស់ខ្លួន ពាក់ព័ន្ធនឹងការរកឃើញសារធាតុហាមឃាត់ក្នុងខ្លួនកាលពីឆ្នាំមុន។ កីឡាករ័យ 23 ឆ្នាំអ៊ីតាលី ដែលទើបឈ្នះជើងឯក Grand Slam, Australian Open កាលពីខែមុន នឹងត្រូវអនុវត្តពិន័យចាប់ពីថ្ងៃទី 9 ខែកុម្ភៈដល់ថ្ងៃទី 4
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ខែឧសភា មានន័យថានឹងអាចទាន់ពេល Grand Slam បន្ទាប់ French Open ដែលនឹងចាប់ផ្តើមនៅថ្ងៃទី 19 ខែឧសភា។ កន្លងមកក្រោមការចោទប្រកាន់ពីភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់ WADA កីឡាករអ៊ីតាលីរូបនេះ បានបដិសេធពីការចោទប្រកាន់នេះ បន្ទាប់ពី WADA បានធ្វើតេស្តឃើញសារធាតុហាមឃាត់ក្នុងឈាមកាលពីខែមីនាឆ្នាំមុន។ ពាក់ព័ន្ធនឹងរឿងនេះដែរ WADA បានស្នើឱ្យមានការពិន័យដល់ទៅពីរឆ្នាំ មុនពេលការប្តឹងតវ៉ាកាលពីឆ្នាំ 2024 កន្លងមកដោយទីភ្នាក់ងារសុចរិតភាពកីឡាវាយកូនបាល់អន្តរជាតិ ITIA។ នៅក្នុងសេចក្តីថ្លែងការកាលពីចុងសប្តាហ៍កន្លងទៅ WADA ក៏បានបញ្ជាក់ដែរថា ម្ចាស់ជើងឯក Grand Slam បីសម័យកាលរូបនេះ មិនមានបំណងប្រើប្រាស់ដោយបំពានឡើយ ហើយសារថាតុនេះមិនបានផ្តល់អត្ថប្រយោជន៍អ្វីដើម្បីជំនួយកម្លាំងក្នុងការប្រកួតឡើយ ពោលគឺជាការប្រើប្រាស់ថ្នាំដែលមានបង្កប់សារធាតុហាមឃាត់ដោយអចេតនា៕