Real Sociedad នឹងធ្វើជាម្ចាស់ផ្ទះទទួល RC Celta ក្នុងជុំទី 35 នៃក្របខណ្ឌ La Liga នៅកីឡដ្ឋាន Reale Arena តំបន់ San Sebastián។ ការប្រកួតនេះមានផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់ចំណាត់ថ្នាក់ក្រុមទាំងពីរ ខណៈដែលពួកគេខិតជិតដល់ការបញ្ចប់រដូវកាលនេះ។ តស់ វិភាគទាំងអស់គ្នា!
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ទម្រង់ក្រុម
Real Sociedad៖
* បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 9 មាន 4 ពិន្ទុ តាមពីក្រោយកៅអីវគ្គជម្រុះក្របខណ្ឌអឺរ៉ុប
* ទម្រង់លេងថ្មីៗនេះមានការធ្លាក់ចុះ រួមទាំងបរាជ័យយ៉ាងធ្ងន់ធ្ងរ 4-0 ក្រោមស្នាដៃ Atlético Madrid
* អ្នកចាត់ការ Imanol Alguacil បានទទួលស្គាល់ថាលំបាកសម្រាប់ក្រុម និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបញ្ចប់រដូវកាលនេះ ដោយស្ថិតក្នុងចំណាត់ថ្នាក់ ដែលអាចលេងក្នុងពានអឺរ៉ុប
Celta Vigo៖
* Celta ស្ថិតក្នុងចំណាត់ថ្នាក់លេខ 13 ហើយកំពុងឈានទៅដល់ការធានាបានកៅអីពានអឺរ៉ុប ជាស្នាដៃដែលពួកគេមិនទទួលបានក្នុងរយៈពេលជិតមួយទសវត្សរ៍
* ក្រោមការដឹកនាំរបស់ Claudio Giráldez ក្រុមបានបង្ហាញភាពប្រសើរឡើង គួរឱ្យកត់សម្គាល់ក្នុងរដូវកាលនេះ
* ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនឹងគ្មានខ្សែការពារសំខាន់ Marcos, Starfely និង Jailson សម្រាប់ការប្រកួតនេះ ដែលអាចប៉ះពាល់ដល់ស្ថេរភាពនៃតំបន់ការពាររបស់ពួកគេ
ស្ថិតិជួបគ្នា
* ក្នុងការជួបគ្នាចុងក្រោយរបស់ពួកគេនៅថ្ងៃទី 19 ខែសីហា ឆ្នាំ 2023 Celta Vigo បានទទួលជ័យជម្នះ 2-1 លើ Real Sociedad
* ជាប្រវត្តិសាស្ត្រ Real Sociedad មានតែមជាងបន្តិច ដោយឈ្នះ 23 ដង ធៀបនឹង 18 ដងរបស់ Celta ក្នុងការជួបគ្នា 61 លើករបស់ពួកគេ
* នៅផ្ទះ Real Sociedad មានប្រៀបជាង ដោយឈ្នះ 14 ប្រកួតក្នុងចំណោម 29 ប្រកួតទល់នឹង Celta
យុទ្ធសាស្ត្រ
Real Sociedad ៖ ពួកគេទំនងជានឹងផ្តោតលើយុទ្ធសាស្ត្រវាយលុកមួយ ដើម្បីទាញយកប្រយោជន៍ពីអវត្តមានខ្សែការពារឆ្នើមៗរបស់ Celta។ រំពឹងថា នឹងមានការប្រកួតដែលលេងដាក់សម្ពាធខ្ពស់ និងគាបសង្កត់តំបន់កណ្ដាល ដើម្បីបង្កើតចន្លោះប្រហោងខាងខ្នងខ្សែការពារ Celta Celta Vigo ៖ ជាមួយនឹងបញ្ហាប្រឈមផ្នែកការពារ Celta អាចនឹងប្រើវិធីសាស្ត្រការពារហើយវាយលុក ដោយពឹងផ្អែកលើការផ្លាស់ប្តូររហ័ស (Quick transition) និងទាញយកចន្លោះប្រហោង ដែលបន្សល់ទុកដោយឡើងមកវាយលុករបស់ Real Sociedad ។
ការទស្សន៍ទាយ
ដោយគិតពីអត្ថប្រយោជន៍ក្នុងផ្ទះរបស់ Real Sociedad និងភាពងាយរងគ្រោះនៃតំបន់ការពាររបស់ Celta ការទទួលជ័យជម្នះក្នុងគម្លាតគ្រាប់បាល់តិចតួច អាចកើតមានសម្រាប់ក្រុមម្ចាស់ផ្ទះ។
ព្យាករណ៍៖ Real Sociedad 2-1 Celta Vigo
គន្លឹះនៃការភ្នាល់
*ចំនួនគ្រាប់បាល់៖ លើសពី 2.5 គ្រាប់ (Over 2.5)
* ក្រុមរកបានគ្រាប់បាល់៖ ក្រុមទាំងពីររកបានគ្រាប់បាល់ Both Team To Score (Yes)
* ក្រុមឈ្នះ៖ Real Sociedad ឈ្នះ (W1)